×

آل عمران

អាយ៉ាត់ 156

អាល់មុខតាស័រ

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَكُونُوا۟ كَٱلَّذِينَ كَفَرُوا۟ وَقَالُوا۟ لِإِخْوَٰنِهِمْ إِذَا ضَرَبُوا۟ فِى ٱلْأَرْضِ أَوْ كَانُوا۟ غُزًّى لَّوْ كَانُوا۟ عِندَنَا مَا مَاتُوا۟ وَمَا قُتِلُوا۟ لِيَجْعَلَ ٱللَّهُ ذَٰلِكَ حَسْرَةً فِى قُلُوبِهِمْ ۗ وَٱللَّهُ يُحْىِۦ وَيُمِيتُ ۗ وَٱللَّهُ بِمَا تَعْمَلُونَ بَصِيرٌ ﴿١٥٦﴾

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំធ្វើដូចពួកប្រឆាំងក្នុងចំណោមពួកពុតត្បុតឲ្យសោះ ដោយពួកគេនិយាយទៅកាន់សាច់ញាតិរបស់ពួកគេនៅពេលណាដែលពួកគេធ្វើដំណើរស្វែងរកលាភសក្ការៈ ឬចេញទៅធ្វើសង្គ្រាមហើយពួកគេបានស្លាប់ឬត្រូវបានសម្លាប់ថាៈ ប្រសិនបើពួកគេនៅជាមួយពួកយើង ដោយមិនបានចេញដំណើរ និងមិនបានចេញទៅធ្វើសង្គ្រាមទេនោះ ពួកគេក៏មិនស្លាប់ ឬក៏មិនត្រូវបានគេសម្លាប់នោះដែរ។ អល់ឡោះជាម្ចាស់បានធ្វើឲ្យជំនឿនេះស្ថិតនៅក្នុងចិត្តរបស់ពួកគេបែបនេះដើម្បីឲ្យពួកគេកាន់តែមានវិប្បដិសារី និងមានទុក្ខព្រួយក្នុងចិត្តរបស់ពួកគេកាន់តែខ្លាំងថែមទៀត។ ហើយអល់ឡោះតែមួយគត់ជាអ្នកដែលផ្តល់ជីវិត(ធ្វើឲ្យរស់) និងជាអ្នកផ្តល់សេចក្តីស្លាប់(ធ្វើឲ្យស្លាប់)អាស្រ័យទៅតាមចេតនារបស់ទ្រង់។ ការអង្គុយនៅផ្ទះដោយមិនចេញក្រៅនោះ មិនអាចរារាំងការកំណត់របស់ទ្រង់បានឡើយ(មិនអាចពន្យាសេចក្តីស្លាប់) ហើយការចេញដំណើរនោះ ក៏មិនអាចឲ្យការកំណត់របស់ទ្រង់(សេចក្តីស្លាប់)ឆាប់មកដល់នោះដែរ។ អល់ឡោះមហាឃើញបំផុតពីទង្វើទាំងឡាយដែលពួកអ្នកបានប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅតាមអ្វីដែលពួកអ្នកបានសាង។