អាល់មុខតាស័រ
إِنَّ ٱلَّذِينَ تَوَلَّوْا۟ مِنكُمْ يَوْمَ ٱلْتَقَى ٱلْجَمْعَانِ إِنَّمَا ٱسْتَزَلَّهُمُ ٱلشَّيْطَـٰنُ بِبَعْضِ مَا كَسَبُوا۟ ۖ وَلَقَدْ عَفَا ٱللَّهُ عَنْهُمْ ۗ إِنَّ ٱللَّهَ غَفُورٌ حَلِيمٌ ﴿١٥٥﴾
ពិតប្រាកដណាស់ ពួកអ្នកដែលបានរត់គេចក្នុងចំណោមពួកអ្នក(ឱបណ្តាមិត្តរបស់ព្យាការីមូហាំម៉ាត់)នៅថ្ងៃដែលបានជួបគ្នារវាងពួកមុស្ហរីគីននិងអ្នកឥស្លាមនៅក្នុងសង្រ្គាមអ៊ូហ៊ុទនោះ ការពិតគឺស្ហៃតន(បិសាចសាតាំង)បានអូសទាញពួកគេឲ្យធ្វើខុសដោយសារតែទង្វើល្មើសមួយចំនួនដែលពួកគេបានប្រព្រឹត្ដ។ ហើយពិតប្រាកដណាស់ អល់ឡោះបានអភ័យទោសឲ្យពួកគេរួចហើយ ដោយទ្រង់មិនយកទោសពៃរ៍អ្វីពីពួកគេក្នុងរឿងនេះនោះទេ ជាក្តីសណ្តោសប្រណីនិងក្តីមេត្តាករុណារបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុស ហើយទ្រង់មហាអត់ធ្មត់ដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌកម្ម(ពួកគេភ្លាមៗ)ឡើយ។