អាល់មុខតាស័រ
يُؤْفَكُ عَنْهُ مَنْ أُفِكَ ﴿٩﴾
គេបង្វែរចេញពីការមានជំនឿចំពោះគម្ពីរគួរអាននិងព្យាការីមូហាំម៉ាត់ ចំពោះជនណាដែលត្រូវបានគេបង្វែរចេញអំពីវាដែលស្ថិតនៅក្នុងការដឹងរបស់អល់ឡោះ ពីព្រោះទ្រង់ដឹងថា រូបគេគ្មានជំនឿនោះទេ។ ដូច្នេះ ទ្រង់មិនផ្តល់ការចង្អុលបង្ហាញដល់គេឡើយ។