×

محمد

អាយ៉ាត់ 24

អាល់មុខតាស័រ

أَفَلَا يَتَدَبَّرُونَ ٱلْقُرْءَانَ أَمْ عَلَىٰ قُلُوبٍ أَقْفَالُهَآ ﴿٢٤﴾

ដូចនេះ ហេតុអ្វីបានជាពួកដែលងាកចេញ(ពីការពិត)ទាំងនោះមិនគិតពិចារណាចំពោះគម្ពីរគួរអាន និងអ្វីដែលនៅក្នុងវានោះ? ជាការពិតណាស់ ប្រសិនបើពួកគេគិតពិចារណាចំពោះគម្ពីរគួរអាននោះ វានឹងចង្អុលបង្ហាញពួកគេនូវរាល់ប្រការល្អ ហើយនិងបញ្ចៀសពួកគេពីរាល់ប្រការអាក្រក់ទាំងឡាយជាមិនខាន។ ឬក៏នៅក្នុងដួងចិត្តរបស់ពួកទាំងនោះត្រូវបានចាក់សោរបិទជិត ដោយគ្មានការទូន្មានណាអាចចូលទៅដល់ ហើយការដាស់រំលឹកក៏គ្មានប្រយោជន៍អ្វីដល់វាដែរ?