×

الأحقاف

អាយ៉ាត់ 28

អាល់មុខតាស័រ

فَلَوْلَا نَصَرَهُمُ ٱلَّذِينَ ٱتَّخَذُوا۟ مِن دُونِ ٱللَّهِ قُرْبَانًا ءَالِهَةًۢ ۖ بَلْ ضَلُّوا۟ عَنْهُمْ ۚ وَذَٰلِكَ إِفْكُهُمْ وَمَا كَانُوا۟ يَفْتَرُونَ ﴿٢٨﴾

ហេតុអ្វីបានជារូបបដិមាទាំងឡាយដែលពួកគេយកវាធ្វើជាព្រះក្រៅពីអល់ឡោះ ដោយពួកគេបញ្ជិតខ្លួនទៅកាន់ពួកវាតាមរយៈការគោរពសក្ការៈនិងការសំឡេះសត្វនោះ មិនជួយដល់ពួកគេ? រូបបដិមាទាំងនោះមិនអាចជួយពួកគេបានជាដាច់ខាត។ ផ្ទុយទៅវិញ ពួកវាបានគេចចេញពីពួកគេក្នុងពេលដែលពួកគេត្រូវការបំផុតចំពោះវា។ នោះហើយជាការភូតកុហក និងជាការប្រឌិតឡើងរបស់ពួកគេ ដែលពួកគេបានសាងវាឡើងដោយខ្លួងពួកគេផ្ទាល់ដែលថា ពិតណាស់ រូបបដិមាទាំងនោះ អាចផ្តល់ផលប្រយោជន៍ និងអាចជួយអន្តរាគមន៍ដល់ពួកគេនៅចំពោះអល់ឡោះជាម្ចាស់បាន។