×

النساء

អាយ៉ាត់ 63

អាល់មុខតាស័រ

أُو۟لَـٰٓئِكَ ٱلَّذِينَ يَعْلَمُ ٱللَّهُ مَا فِى قُلُوبِهِمْ فَأَعْرِضْ عَنْهُمْ وَعِظْهُمْ وَقُل لَّهُمْ فِىٓ أَنفُسِهِمْ قَوْلًۢا بَلِيغًا ﴿٦٣﴾

ពួកទាំងនោះហើយជាពួកដែលអល់ឡោះដឹងនូវអ្វីដែលលាក់ទុកនៅក្នុងចិត្តរបស់ពួកគេដូចជា ភាពពុតត្បុត និងចេតនាអាក្រក់នោះ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្ដោយពួកគេ និងងាកចេញពីពួកគេចុះ តែអ្នកត្រូវបញ្ជាក់ប្រាប់ពួកគេនូវក្បួនច្បាប់របស់អល់ឡោះដើម្បីជាការលើកទឹកចិត្ត(ធ្វើល្អបានល្អ) និងជាការបន្លាចចំពោះពួកគេ(ធ្វើអាក្រក់នឹងទទួលផលអាក្រក់) ហើយចូរអ្នកពោលទៅកាន់ពួកគេនូវពាក្យសម្ដីណាដែលមានប្រសិទ្ធិភាពបំផុតចំពោះពួកគេ។