អាល់មុខតាស័រ
يَوْمَئِذٍ يَوَدُّ ٱلَّذِينَ كَفَرُوا۟ وَعَصَوُا۟ ٱلرَّسُولَ لَوْ تُسَوَّىٰ بِهِمُ ٱلْأَرْضُ وَلَا يَكْتُمُونَ ٱللَّهَ حَدِيثًا ﴿٤٢﴾
នាថ្ងៃដ៏ធំធេងនោះ(ថ្ងៃបរលោក) ពួកដែលប្រឆាំងនឹងអល់ឡោះ និងមិនគោរពតាមអ្នកនាំសាររបស់ទ្រង់នោះ មានបំណងចង់ឲ្យផែនដីលេបពួកគេឲ្យបាត់ តែពួកគេមិនអាចលាក់បាំងអ្វីមួយពីអល់ឡោះនូវអ្វីដែលពួកគេបានសាងនោះឡើយ ពីព្រោះអល់ឡោះនឹងបោះត្រាភ្ជិតនៅលើអណ្ដាតរបស់ពួកគេដោយពួកគេមិនអាចនិយាយរួចឡើយ ហើយទ្រង់នឹងអនុញ្ញាតឲ្យអវៈយវៈរបស់ពួកគេធ្វើជាសាក្សីទៅលើពួកគេចំពោះទង្វើរបស់ពួកគេ។