×

النساء

អាយ៉ាត់ 31

អាល់មុខតាស័រ

إِن تَجْتَنِبُوا۟ كَبَآئِرَ مَا تُنْهَوْنَ عَنْهُ نُكَفِّرْ عَنكُمْ سَيِّـَٔاتِكُمْ وَنُدْخِلْكُم مُّدْخَلًا كَرِيمًا ﴿٣١﴾

ប្រសិនបើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)អាចជៀសផុតពីបាបកម្មធំៗដូចជា ការធ្វើស្ហ៊ីរិកនឹងអល់ឡោះ(ពហុទេពនិយម) អកត្តញ្ញូចំពោះឪពុកម្ដាយ សម្លាប់ជីវិត(ដែលគេហាមឃាត់) និងស៊ីការប្រាក់នោះ យើងនឹងអធ្យាស្រ័យចំពោះបាបកម្មតូចៗដែលពួកអ្នកបានប្រព្រឹត្តវា ដោយការលុបបំបាត់(បាបកម្មតូចៗនោះ) និងជម្រុះវាចោល ហើយយើងនឹងបញ្ចូលពួកអ្នកទៅក្នុងកន្លែងមួយដ៏ឧត្តុង្គឧត្តមបំផុតនៅឯអល់ឡោះជាម្ចាស់ នោះគឺឋានសួគ៌។