អាល់មុខតាស័រ
وَإِن يَتَفَرَّقَا يُغْنِ ٱللَّهُ كُلًّا مِّن سَعَتِهِۦ ۚ وَكَانَ ٱللَّهُ وَٰسِعًا حَكِيمًا ﴿١٣٠﴾
ប៉ុន្តែ ប្រសិនបើប្ដីប្រពន្ធទាំងពីរបានបែកបាក់គ្នាដោយការលែងលះ ឬប្រពន្ធសុំលែងវិញនោះ អល់ឡោះជាម្ចាស់នឹងផ្តល់ឱ្យម្នាក់ៗក្នុងចំណោមគេទាំងពីរនូវការប្រោសប្រទានដ៏ទូលំទូលាយរបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់ គឺមហាទូលំទូលាយបំផុតចំពោះការប្រោសប្រទាន និងការអាណិតស្រលាញ់ និងទ្រង់មហាគតិបណ្ឌិតក្នុងការចាត់ចែង និងការកំណត់របស់ទ្រង់។