×

آل عمران

អាយ៉ាត់ 173

អាល់មុខតាស័រ

ٱلَّذِينَ قَالَ لَهُمُ ٱلنَّاسُ إِنَّ ٱلنَّاسَ قَدْ جَمَعُوا۟ لَكُمْ فَٱخْشَوْهُمْ فَزَادَهُمْ إِيمَـٰنًا وَقَالُوا۟ حَسْبُنَا ٱللَّهُ وَنِعْمَ ٱلْوَكِيلُ ﴿١٧٣﴾

គឺបណ្តាអ្នកដែលពួកមុស្ហរីគីនមួយចំនួនបាននិយាយទៅកាន់ពួកគេថាៈ ប្រាកដណាស់ ពួកគូរ៉័ស្ហក្រោមការដឹកនាំរបស់អាពូសាហ្វយ៉ានបានប្រមូលគ្នាជាច្រើនក្រុមដើម្បីច្បាំងនឹងពួកអ្នក និងកម្ទេចពួកអ្នក។ ដូច្នេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ ហើយចូរខ្លាចការជួបនឹងពួកគេ។ ក៏ប៉ុន្តែពាក្យសំដីនិងការបន្លាចទាំងនេះបានធ្វើឲ្យពួកគេកាន់តែជឿជាក់លើអល់ឡោះ និងមានទំនុកចិត្តលើការសន្យារបស់ទ្រង់ថែមទៀត។ ពេលនោះ ពួកគេក៏បានចេញទៅជួបពួកមុស្ហរីគីន ហើយពួកគេនិយាយថាៈ អល់ឡោះជាម្ចាស់តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង ហើយទ្រង់គឺជាអ្នកដែលល្អប្រសើរបំផុតដែលពួកយើងប្រគល់កិច្ចការរបស់ពួកយើងទៅកាន់ទ្រង់។