អាល់មុខតាស័រ
بِسْمِ ٱللَّهِ ٱلرَّحْمَـٰنِ ٱلرَّحِيمِ يَـٰٓأَيُّهَا ٱلنَّاسُ ٱتَّقُوا۟ رَبَّكُمْ ۚ إِنَّ زَلْزَلَةَ ٱلسَّاعَةِ شَىْءٌ عَظِيمٌ ﴿١﴾
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នកដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលទ្រង់ដាក់បទបញ្ជាដល់ពួកអ្នក និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចំពោះពួកអ្នក។ ជាការពិតណាស់ អ្វីដែលបានកើតឡើងនាថ្ងៃបរលោក ដូចជាការញ័ររញ្ជួយផែនដីជាដើមនោះ គឺស្ថិតក្នុងចំណោមភាពរន្ធត់តក់ស្លុតដ៏ធំធេងដែលចាំបាច់ត្រូវត្រៀមលក្ខណៈសម្រាប់ថ្ងៃនោះ ដោយការសាងនូវទង្វើទាំងឡាយណាដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ត។