×

إبراهيم

អាយ៉ាត់ 21

អាល់មុខតាស័រ

وَبَرَزُوا۟ لِلَّهِ جَمِيعًا فَقَالَ ٱلضُّعَفَـٰٓؤُا۟ لِلَّذِينَ ٱسْتَكْبَرُوٓا۟ إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنتُم مُّغْنُونَ عَنَّا مِنْ عَذَابِ ٱللَّهِ مِن شَىْءٍ ۚ قَالُوا۟ لَوْ هَدَىٰنَا ٱللَّهُ لَهَدَيْنَـٰكُمْ ۖ سَوَآءٌ عَلَيْنَآ أَجَزِعْنَآ أَمْ صَبَرْنَا مَا لَنَا مِن مَّحِيصٍ ﴿٢١﴾

ហើយម៉ាខ្លូកទាំងអស់នឹងចេញពីផ្នូររបស់ពួកគេឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់នាថ្ងៃសន្យា(ថ្ងៃបរលោក)។ ហើយពួកទន់ខ្សោយដែលជាអ្នកដើរតាមគេ បាននិយាយទៅកាន់ពួកចៅហ្វាយនាយដែលជាមេដឹកនាំថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានដើរតាមពួកអ្នក ដោយពួកយើងគោរពតាមបទបញ្ជាទាំងឡាយរបស់ពួកអ្នក ហើយពួកយើងឈប់(មិនប្រព្រឹត្ត)នូវអ្វីដែលពួកអ្នកបានហាមឃាត់។ ដូច្នេះ តើពួកអ្នកអាចការពារពួកយើងពីទណ្ឌកម្មរបស់អល់ឡោះបន្តិចបានដែរឬទេ? ពួកចៅហ្វាយនាយដែលជាពួកមេដឹកនាំបានតបវិញថាៈ ប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញយើងទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះ យើងក៏នឹងចង្អុលបង្ហាញពួកអ្នកទៅរកមាគ៌ាដែលត្រឹមត្រូវដែរ ហើយពួកយើងនឹងរួចផុតពីទណ្ឌកម្មរបស់អល់ឡោះទាំងអស់គ្នាមិនខាន។ ក៏ប៉ុន្តែ ពួកយើងបានវង្វេង។ ដូច្នេះ ពួកយើងក៏ធ្វើឲ្យពួកអ្នកង្វេងដែរ។ វាមិនខុសគ្នាទេចំពោះពួកយើងនិងពួកអ្នក ទោះបីជាពួកយើងត្អូញត្អែរចំពោះការទទួលរងនូវទណ្ឌកម្ម ឬពួកយើងទ្រាំអត់ធ្មត់ក៏ដោយ ក៏ពួកយើងគ្មានកន្លែងដែលអាចរត់គេចពីទណ្ឌកម្មនេះបានដែរ។